សង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦ – 𝐒𝐈𝐒𝐂 𝐒𝐚𝐧𝐠𝐤𝐫𝐚𝐧𝐭𝐚 𝟐𝟎𝟐𝟔

កម្មវិធីសង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦ នាំមកនូវការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាសហគមន៍មួយ!​ | 𝐒𝐈𝐒𝐂 𝐒𝐚𝐧𝐠𝐤𝐫𝐚𝐧𝐭𝐚 𝟐𝟎𝟐𝟔 𝐁𝐫𝐢𝐧𝐠𝐬 𝐢𝐧 𝐭𝐡𝐞 𝐊𝐡𝐦𝐞𝐫 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐚𝐬 𝐚 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲! ✨🇰🇭🌸
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មានមោទនភាព ក្នុងការប្រារព្ធកម្មវីធី “សង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦” ដែលបាននាំសិស្សានុសិស្ស ក្រុមគ្រួសារសិស្ស និងលោកគ្រូ អ្នកគ្រូមកជួបជុំគ្នា ដើម្បីអបអរសារទរ ក៏ដូចជាគោរព និងផ្ដល់តម្លៃចំពោះប្រពៃណីវប្បធម៌ជាតិខ្មែរ។ ព្រឹត្តិការណ៍នេះបានផ្លាស់ប្តូរបរិវេណសាលារៀន ឱ្យក្លាយទៅជាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃមរតកវប្បធម៌ដ៏រស់រវើក ដោយអមជាមួយនឹងការសម្តែងរបាំប្រពៃណីដ៏ទាក់ទាញ ល្បែងប្រជាប្រិយខ្មែរពីបុរាណកាល និងផ្សារវប្បធម៌ដ៏មមាញឹក ដែលបានដាក់លក់វត្ថុអនុស្សាវរីយ៍នានាមកពីសិប្បកម្មក្នុងស្រុក និងអាហារប្រពៃណីសម្រាប់ពិធីបុណ្យដ៏អធិកអធមនេះ។ សកម្មភាពដែលលេចធ្លោដ៏សំខាន់មួយ គឺ “កម្មវិធីប្រឡងសមត្ថភាព SISC’s Got Talent” ដែលបានបង្ហាញពីទេពកោសល្យចម្រុះ និងភាពច្នៃប្រឌិតរបស់សិស្សានុសិស្សរបស់យើង។
លោកស្រី Louisa Condorelli ដែលជានាយិកាសាលាបានមានប្រសាសន៍ថា “សង្ក្រាន្តសៅប្រ៊ីដរបស់យើង គឺមិនមែនត្រឹមតែជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសមួយសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារសិស្សរបស់យើង ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងវប្បធម៌ខ្មែរ ស្របពេលជាមួយនឹងការពង្រឹងសហគមន៍សាលារបស់យើងផងដែរ”។
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សូមថ្លែងអំណរគុណយ៉ាងក្រៃលែងអស់ពីចិត្តចំពោះមាតាបិតាសិស្ស បុគ្គលិកសាលា និងសិស្សានុសិស្សទាំងអស់ដែលបានធ្វើឱ្យកម្មវិធីសង្ក្រាន្តឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យ និងមិនអាចបំភ្លេចបាន។ សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!

Southbridge International School Cambodia (SISC) proudly celebrated “SISC Sangkranta 2026,” bringing students, families, and faculty together to honour Cambodian traditions. The event transformed the campus into a lively hub of cultural heritage, featuring captivating traditional dance performances, classic Khmer games, and a vibrant cultural market offering local crafts and festive treats. A major highlight was the “SISC’s Got Talent” Show, which displayed the diverse and creative skills of our student body.
”Our SISC Sangkranta is more than just a celebration each year; it’s an opportunity for our students and families to connect with Cambodian culture, while strengthening our school community,” said Ms. Louisa Condorelli, Head of School.
SISC extends its heartfelt gratitude to all the parents, staff, and students who made this year’s Sangkranta an unforgettable success! Happy Khmer New Year!