Category: Events

សង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦ – 𝐒𝐈𝐒𝐂 𝐒𝐚𝐧𝐠𝐤𝐫𝐚𝐧𝐭𝐚 𝟐𝟎𝟐𝟔
កម្មវិធីសង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦ នាំមកនូវការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាសហគមន៍មួយ!​ | 𝐒𝐈𝐒𝐂 𝐒𝐚𝐧𝐠𝐤𝐫𝐚𝐧𝐭𝐚 𝟐𝟎𝟐𝟔 𝐁𝐫𝐢𝐧𝐠𝐬 𝐢𝐧 𝐭𝐡𝐞 𝐊𝐡𝐦𝐞𝐫 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐚𝐬 𝐚 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲! សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មានមោទនភាព...
Read more
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦ – Lunar New Year 2026
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦ — ឆ្នាំសេះភ្លើង យើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយសហគមន៍ដ៏អស្ចារ្យរបស់យើង ដោយនាំមកនូវប្រពៃណីដ៏រស់រវើក។ ចាប់ពីក្បួនដង្ហែដ៏អស្ចារ្យ រហូតដល់របាំតោ (ម៉ុងសាយ) សម្រាប់ភាពរុងរឿង និងសូម្បីតែការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី! ហើយជាការពិតណាស់ ការប្រគំតន្ត្រីប្រចាំឆ្នាំដ៏អស្ចារ្យរបស់យើង ដែលមានបទចម្រៀង របាំ ឧបករណ៍ភ្លេងផ្ទាល់ និងមានភ្ញៀវពិសេសម្នាក់ផងដែរ! ការប្រារព្ធពិធីរបស់យើងនៅឆ្នាំនេះគឺពិតជាមិនអាចបំភ្លេចបាន។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូបង្រៀនភាសាចិនរបស់យើង ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់...
Read more
ព្រឹត្តិការណ៍សប្តាហ៍ STEAM ប្រចាំឆ្នាំ២០២៦ – SISC STEAM Week 2026
ព្រឹត្តិការណ៍សប្តាហ៍ STEAM ប្រចាំឆ្នាំ២០២៦ នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាបានរៀបចំព្រឹត្តិការណ៍សប្តាហ៍ STEAM ប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ ក្រោមប្រធានបទ “STEAMCraft: បង្កើតភាពច្នៃប្រឌិត ស្វែងរកដំណោះស្រាយក្នុងសិប្បកម្ម។ មានសកម្មភាពទាក់ទាញជាច្រើន រួមទាំង STEAM Quiz Bee, Amazing Race, និងការតាំងពិព័រណ៍គម្រោងលើការបំផុសគំនិតអំពី...
Read more
កម្មវិធី សិល្បៈ និង វប្បធម៌ខ្មែរ – Khmer Arts and Culture Day
នេះជាលើកទីមួយដែល សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាលារបស់យើងពិតជាមានមោទនភាពដែលបានប្រារព្ធកម្មវិធីសិល្បៈ និង វប្បធម៌ខ្មែរ ដែលបានពាំនាំសហគមន៍របស់យើងមកជួបជុំគ្នា ដើម្បីគោរព និងឱ្យតម្លៃចំពោះភាពសម្បូរបែបនៃប្រពៃណី និងការបង្ហាញសិល្បៈខ្មែរ។ កម្មវិធីនេះមានគោលបំណងពង្រីកភាពយល់ដឹងបន្ថែម និងការឱ្យតម្លៃរបស់សិស្សានុសិស្សទៅលើ ប្រពៃណី សិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាដើម្បីបង្កើនការចំណេះដឹងដល់សហគមន៍របស់យើងទៅលើប្រធានបទនេះផងដែរ។ វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងតាំងនាមជាសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មិនត្រឹមតែអភិវឌ្ឍនូវចំណេះដឹងសកលចំពោះសិស្សានុសិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពួកគេអំពីទេសភាពក្នុងស្រុកផងដែរ។ ក្រោមប្រធានបទ”កម្ពុជាពីមុន កម្ពុជាបច្ចុប្បន្ន”...
Read more
កម្មវិធីបុណ្យណូអែល​ប្រចាំឆ្នាំ ២០២៥ – Christmas Celebration 2025
បុគ្គលិករបស់យេីង និងសិស្សានុសិស្សនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំការដង្ហែរក្បួនបុណ្យណូអែល ការប្រគុំតន្ត្រី និងការតុបតែងថ្នាក់រៀនក្នុងរដូវកាលវិស្សមកាលនេះ។ បរិវេណសាលាត្រូវបានតុបតែងយ៉ាងស្រស់ស្អាត និងពោរពេញដោយភាពរីករាយនៃបុណ្យណូអែល។ ក្មេងៗបានច្រៀង រាំ និងចែករំលែកអាហារជាមួយគ្នា។ យេីងក៏មានការប្រកួតបាល់ទាត់បុណ្យណូអែលជាមួយបុគ្គលិក សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ។ បុគ្គលិករបស់យើងបានរីករាយនឹងការទទួលទានអាហារជាមួយគ្នា និងលេងដូរកាដូ ដេីម្បីអបអរបុណ្យណូអែលនេះ ជាមួយក្តីស្រឡាញ់ ក្តីសប្បុរស ការរួបរួមគ្នា និងការចែករំលែក។...
Read more
កម្មវិធីពិព័រណ៍សប្បុរសធម៌ សហគមន៍ បុណ្យណូអែល ឆ្នាំ២០២៥ – Christmas Charity Community Fair 2025
កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែលសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំឡើងនូវកម្មវិធី ពិព័រណ៍សប្បុរសធម៌ សហគមន៍ បុណ្យណូអែលប្រចាំឆ្នាំ លើកទី៤! ជាមួយនឹងសកម្មភាពជាច្រើនដែលបានធ្វើឡើង និងបានឃើញ យើងទទួលបានអ្នកចូលរួមជាច្រើនតាមរយៈការចែករំលែកពីសាលារបស់យើង នៅភាពសប្បាយរីករាយនៅក្នុងកម្មវិធីពិព័រណ៍មួយនេះទៅកាន់ ក្រុមគ្រួសារ មិត្តភក្តិ និងសមាជិកនៃសហគមន៍ជាច្រើនទៀតផងដែរ។ ទាំងបុគ្គលិក និងសិស្សានុសិស្សរបស់យើងមានសហការគ្នាបានយ៉ាងល្អ ដើម្បីធ្វើឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយរលូន និងបានផ្លាស់ប្តូរសាលារបស់យើងទាំងមូលទៅជាពិព័រណ៍បុណ្យណូអែលដ៏ល្អឥតខ្ចោះ។ ការដង្ហែក្បួនព្យុះហយ៉ាត្រាបុណ្យណូអែល ការសម្តែងរបស់សិស្សានុសិស្ស...
Read more
ទិវាសុខុមាលភាពសហគមន៍ – Community Wellness Day
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ បុគ្គលិក និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងទិវាសុខុមាលភាពសហគមន៍របស់យើង ជាមួយដៃគូសហការ មន្ទីរពេទ្យអ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការចូលរួមធ្វើសប្បុរសធម៌ក្រោមសកម្មភាពយ៉ាងមមាញឹករបស់លោកអ្នកដោយបានពង្រឹងការយល់ដឹងទៅកាន់កុមារពីការពិនិត្យសុខភាព ដូចជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតជាដើម។ ចំពោះសប្បុរសធម៌របស់លោកអ្នកបាននាំមកនូវភាពផ្លាស់ប្តូរយ៉ាងមានន័យសម្រាប់ជីវិតរបស់ប្រជាជនកម្ពុជា ហើយឆ្លុះបញ្ចាំងពីកត្តាសំខាន់បំផុតក្នុងសហគមន៍របស់យើង។ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានដឹកនាំផ្តួចផ្តើមក្នុងកម្មវិធីមួយនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លាជាមួយការយកចិត្តទុកដាក់ និងភាពក្លាហ៊ាន។ សូមអរគុណចំពោះវត្តមានអ្នកទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងព្រឹត្តិការណ៍មួយនេះប្រព្រឹត្តទៅដោយជោគជ័យ ហើយយើងនឹងត្រឡប់មកសារជាថ្មី ជាមួយស្មារតីស្វាហាប់ និងកិច្ចរួមសហការដដែលនេះម្តងទៀត។...
Read more
ការប្រកួតមេចុងភៅតូច SISC – SISC Little Chefs
ការប្រកួតមេចុងភៅតូច SISC ដែលបានចាប់ផ្តើមពីថ្នាក់ទី១ ដល់ទី៣ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដ៏ពិសេសមួយ បន្ទាប់ពីបានប្រកួតប្រជែងធ្វើម្ហូបអស់រយៈពេលបីថ្ងៃមកនេះ។ កម្មវិធីការប្រកួតចម្អិនម្ហូប បានរៀបចំឡើង យ៉ាងម៉ត់ចត់សម្រាប់មេចុងភៅតូចដែលបានចូលរូមរបស់យើង។ យើងបានចាប់ផ្តើមជាមួយវគ្គជម្រុះជ្រើសរើស ដ៏សម្រិតសម្រាង ដោយបញ្ចប់ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដ៏លំបាក ក្រោមការវាយតម្លៃត្រូវបានអនុវត្តយ៉ាងល្អិតល្អន់។ ដំណីរការនៃប្រកួតមេចុងភៅតូច SISC បានចូលរូមប្រកួតចំនួន ១០ថ្នាក់ នឹងត្រូវបង្រួមរហូតសល់ត្រឹមតែ ៨ថ្នាក់ ដើម្បីបន្តឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ។...
Read more