ការប្រកួតមេចុងភៅតូច SISC – SISC Little Chefs
ការប្រកួតមេចុងភៅតូច SISC ដែលបានចាប់ផ្តើមពីថ្នាក់ទី១ ដល់ទី៣ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដ៏ពិសេសមួយ បន្ទាប់ពីបានប្រកួតប្រជែងធ្វើម្ហូបអស់រយៈពេលបីថ្ងៃមកនេះ។ កម្មវិធីការប្រកួតចម្អិនម្ហូប បានរៀបចំឡើង យ៉ាងម៉ត់ចត់សម្រាប់មេចុងភៅតូចដែលបានចូលរូមរបស់យើង។ យើងបានចាប់ផ្តើមជាមួយវគ្គជម្រុះជ្រើសរើស ដ៏សម្រិតសម្រាង ដោយបញ្ចប់ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដ៏លំបាក ក្រោមការវាយតម្លៃត្រូវបានអនុវត្តយ៉ាងល្អិតល្អន់។ ដំណីរការនៃប្រកួតមេចុងភៅតូច SISC បានចូលរូមប្រកួតចំនួន ១០ថ្នាក់ នឹងត្រូវបង្រួមរហូតសល់ត្រឹមតែ ៨ថ្នាក់ ដើម្បីបន្តឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ក្រោមសេចក្តីរំភើបជាមួយវត្តមានចុងភៅ លោក ណារ៉ា ជាគណៈកម្មការដ៏មានប្រជាប្រិយភាពមួយ នៅក្នុងកម្មវិធីប្រកួត MasterChef កម្ពុជា។ ក្មេងៗបានបង្ហាញភាពពិនប្រសប់ និងភាពច្នៃប្រឌិត ដ៏គួរឱ្យចាប់អារម្មណ៍ក្រោមសកម្មភាព ក្នុងវិញ្ញាសារប្រកួតលំបាក។ នៅវគ្គចុងក្រោយ មានចំនួន ៣ក្រុម និងត្រូវក្លាយជាម្ចាស់ជ័យលាភី ដោយទទួលបានចំណាត់ថ្នាក់ពីលេខរៀង ទី១ ដល់លេខ៣ ។ ហើយក្រុមដែលបានយកឈ្នះការប្រកួតនីមួយៗ នឹងទទួលបានរង្វាន់ដ៏សក្តិសម សម្រាប់ការខិតខំប្រឹងប្រែងបញ្ចោញសមត្ថភាពលេចធ្លោរបស់ពួកគេ សូម្បីសិស្សថ្នាក់តូចបំផុតក៏អាចប្រែក្លាយជាម្ចាស់ជ័យលាភីនៃសិល្បៈធ្វើម្ហូបនេះបានដែរ។ កម្មវិធីប្រកួតមួយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ក្រោមការបណ្តុះជំនាញជីវិតជាក់ស្តែងដ៏សំខាន់ និងផ្តោតលើចំណង់ចំណូលចិត្តចំពោះការធ្វើម្ហូបអាហារ។





