កម្មវិធីបុណ្យណូអែល​ប្រចាំឆ្នាំ ២០២៥ – Christmas Celebration 2025

បុគ្គលិករបស់យេីង និងសិស្សានុសិស្សនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំការដង្ហែរក្បួនបុណ្យណូអែល ការប្រគុំតន្ត្រី និងការតុបតែងថ្នាក់រៀនក្នុងរដូវកាលវិស្សមកាលនេះ។ បរិវេណសាលាត្រូវបានតុបតែងយ៉ាងស្រស់ស្អាត និងពោរពេញដោយភាពរីករាយនៃបុណ្យណូអែល។
ក្មេងៗបានច្រៀង រាំ និងចែករំលែកអាហារជាមួយគ្នា។ យេីងក៏មានការប្រកួតបាល់ទាត់បុណ្យណូអែលជាមួយបុគ្គលិក សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ។ បុគ្គលិករបស់យើងបានរីករាយនឹងការទទួលទានអាហារជាមួយគ្នា និងលេងដូរកាដូ ដេីម្បីអបអរបុណ្យណូអែលនេះ ជាមួយក្តីស្រឡាញ់ ក្តីសប្បុរស ការរួបរួមគ្នា និងការចែករំលែក។
រីករាយថ្ងៃបុណ្យណូអែល និងស្វាគមន៍ឆ្នាំថ្មីពីយេីងទាំងអស់គ្នានៅសៅប្រ៊ីដ! 🎄✨
The staff and students at SISC celebrated the holiday season together with a Christmas parade, musical performances, and beautiful classroom crafts and displays. Our campus, covered with festive decorations, came alive with Christmas spirit, creating a joyful atmosphere.
Our children sang, danced, and shared food with each other. There was even a Christmas football match between staff, students and parents! Our staff ate together and exchanged gifts, as we all celebrated the true spirit of Christmas—love, kindness, community and generosity.
Merry Christmas and a Happy New Year from all of us at Southbridge!