22
Jan
កម្មវិធី សិល្បៈ និង វប្បធម៌ខ្មែរ – Khmer Arts and Culture Day
22 January, 2026
នេះជាលើកទីមួយដែល សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាលារបស់យើងពិតជាមានមោទនភាពដែលបានប្រារព្ធកម្មវិធីសិល្បៈ និង វប្បធម៌ខ្មែរ ដែលបានពាំនាំសហគមន៍របស់យើងមកជួបជុំគ្នា ដើម្បីគោរព និងឱ្យតម្លៃចំពោះភាពសម្បូរបែបនៃប្រពៃណី និងការបង្ហាញសិល្បៈខ្មែរ។ កម្មវិធីនេះមានគោលបំណងពង្រីកភាពយល់ដឹងបន្ថែម និងការឱ្យតម្លៃរបស់សិស្សានុសិស្សទៅលើ ប្រពៃណី សិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាដើម្បីបង្កើនការចំណេះដឹងដល់សហគមន៍របស់យើងទៅលើប្រធានបទនេះផងដែរ។
វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងតាំងនាមជាសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មិនត្រឹមតែអភិវឌ្ឍនូវចំណេះដឹងសកលចំពោះសិស្សានុសិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពួកគេអំពីទេសភាពក្នុងស្រុកផងដែរ។ ក្រោមប្រធានបទ”កម្ពុជាពីមុន កម្ពុជាបច្ចុប្បន្ន” ដែលយើងបានបង្ហាញអំពីសិល្បៈ និងប្រពៃណីដ៏អស្ចារ្យនៃសម័យកាលកន្លងមក។ ទាំងនេះត្រូវបានប្រៀបធៀបជាមួយនឹងការបកស្រាយដោយសិស្សានុសិស្សរបស់យើងអំពីសិល្បៈនៅក្នុងសម័យបច្ចុប្បន្ន និងរបៀបដែលពួកគេមានអារម្មណ៍ថាវប្បធម៌គួរតែត្រូវបានបង្កើតឡើងនៅពេលដែលយើងឈានទៅរកអនាគត។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការសម្ភោធជាផ្លូវការ ក្លឹបវប្បធម៌ខ្មែរ (KCC) សម្រាប់សិស្សានុសិស្សសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានបញ្ជាក់បន្ថែមទៅលើការប្រារព្ធពិធី គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ការរៀនសូត្រវប្បធម៌ក្នុងចំណោមសិស្សានុសិស្សរបស់យើង។
កម្មវិធីនេះ មានការចូលរួមសម្តែងដ៏រស់រវើករបស់សិស្សានុសិស្ស ការតាំងពិព័រណ៍សិល្បៈ និង សិប្បកម្មខ្មែរ ដែលសិស្សានុសិស្សបានស្វែងយល់ពីសិល្បៈ និងប្រពៃណីខ្មែរ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានឃើញសិស្សានុសិស្ស និងបុគ្គលិកស្លៀកពាក់តាមបែបប្រពៃណី ដើម្បីអបអរសាទរវប្បធម៌ និងអត្តសញ្ញាណជាមួយគ្នាដោយមោទនភាព។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការប្រារព្ធពិធីដ៏មានអត្ថន័យ និងគួរឱ្យចងចាំនៃសហគមន៍ទាំងមូលរបស់យើង!
For the first time at Southbridge, our school proudly celebrated a Khmer Arts and Culture Day, bringing our community together to honor and appreciate the richness of Khmer traditions and artistic expressions. The event aimed to expand students’ understanding and appreciation of Khmer traditions, art and culture, as well as to raise community awareness on this theme.
It is important for us at Southbridge to not only develop global knowledge in our children, but also to teach them about their own local landscape. The theme for the day was ”Cambodia that was, Cambodia that is” as we showcased the amazing art and traditions of times gone by. This was contrasted with our own students’ interpretation of art in our present time, and how they feel culture should be shaped as we move into the future.
The celebration was further highlighted by the official launch of the Khmer Culture Club (KCC) for Southbridge students, graciously presided over by H.E. Tun Sam Im, Under Secretary of State of the Ministry of Education, Youth and Sport (MoEYS), marking an important milestone in promoting cultural learning among our students.
The day featured vibrant student performances, cultural exhibitions, and interactive booths where students explored traditional Khmer arts and crafts. It was inspiring to see students and staff dressed in traditional attire, proudly celebrating culture and identity together.
A heartfelt thank you to everyone who contributed to making this event a meaningful and memorable celebration for our community!





