ការប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ ២០២៥ – Swim Meet 2025

ISSAPP Swim Meet ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដ៏ធំបំផុតប្រចាំឆ្នាំរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានទទួលជោគជ័យដ៏អស្ចារ្យ! សាលារៀនចំនួន ៧ និងអ្នកហែលទឹកជាង ២០០ នាក់បានចូលរួម ដើម្បីប្រកួតប្រជែង ប្រឹងប្រែងអស់ពីសមត្ថភាព និងបំបែកកំណត់ត្រាថ្មី។ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ពិតជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ហើយរីករាយដែលបានឃើញសិស្សានុសិស្សរបស់យើងចូលរួមយ៉ាងច្រើន ដោយអ្នកខ្លះថែមទាំងទទួលបានជ័យលាភីលេខមួយក្នុងវគ្គចម្រុះទៀតផង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នា ដែលបានជួយធ្វើឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបាន ជាពិសេសលោកគ្រូអ្នកគ្រូផ្នែកកីឡា គ្រូបង្វឹករបស់យើង និងអ្នកទាំងអស់គ្នាដែលបានចូលរួម។ យើងរំភើប ហើយនឹងទន្ទឹងរង់ចាំមេីលវគ្គបន្ទាប់! កីឡាហែលទឹក គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ហើយយើងមានមោទនភាពក្នុងការបណ្តុះបណ្តាលអ្នកហែលទឹកជំនាន់ថ្មីដែលមានការប្រកួតប្រជែង។ សូមរង់ចាំមើលភាពជោគជ័យនាពេលអនាគតរបស់ពួកគេ!

The ISSAPP Swim Meet, SISC’s biggest Swimming event of the year was an absolute success, with 7 schools and over 200 swimmers coming together! Each swimmer and each school team battled it out, striving to win, push their limits and make new records! SISC was proud to host this event, and we were so happy to have so many of our own students participate and do so well, with some first-places in the mix!
Thank you to everyone that worked so hard to make this event possible, especially our PE Team and coaches, and to everyone that attended. We are already excited and looking forward to the next one! Swimming is a big part of the SISC culture, as we develop and train a new generation of competitive swimmers. Stay tuned and watch their success!