Upcoming Events

Events coming soon.

Events Recap

ទិវាសុខុមាលភាពសហគមន៍ – Community Wellness Day
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ បុគ្គលិក និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងទិវាសុខុមាលភាពសហគមន៍របស់យើង ជាមួយដៃគូសហការ មន្ទីរពេទ្យអ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការចូលរួមធ្វើសប្បុរសធម៌ក្រោមសកម្មភាពយ៉ាងមមាញឹករបស់លោកអ្នកដោយបានពង្រឹងការយល់ដឹងទៅកាន់កុមារពីការពិនិត្យសុខភាព ដូចជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតជាដើម។ ចំពោះសប្បុរសធម៌របស់លោកអ្នកបាននាំមកនូវភាពផ្លាស់ប្តូរយ៉ាងមានន័យសម្រាប់ជីវិតរបស់ប្រជាជនកម្ពុជា ហើយឆ្លុះបញ្ចាំងពីកត្តាសំខាន់បំផុតក្នុងសហគមន៍របស់យើង។ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានដឹកនាំផ្តួចផ្តើមក្នុងកម្មវិធីមួយនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លាជាមួយការយកចិត្តទុកដាក់ និងភាពក្លាហ៊ាន។ សូមអរគុណចំពោះវត្តមានអ្នកទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងព្រឹត្តិការណ៍មួយនេះប្រព្រឹត្តទៅដោយជោគជ័យ ហើយយើងនឹងត្រឡប់មកសារជាថ្មី ជាមួយស្មារតីស្វាហាប់ និងកិច្ចរួមសហការដដែលនេះម្តងទៀត។...
Read more
ការប្រកួតមេចុងភៅតូច SISC – SISC Little Chefs
ការប្រកួតមេចុងភៅតូច SISC ដែលបានចាប់ផ្តើមពីថ្នាក់ទី១ ដល់ទី៣ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដ៏ពិសេសមួយ បន្ទាប់ពីបានប្រកួតប្រជែងធ្វើម្ហូបអស់រយៈពេលបីថ្ងៃមកនេះ។ កម្មវិធីការប្រកួតចម្អិនម្ហូប បានរៀបចំឡើង យ៉ាងម៉ត់ចត់សម្រាប់មេចុងភៅតូចដែលបានចូលរូមរបស់យើង។ យើងបានចាប់ផ្តើមជាមួយវគ្គជម្រុះជ្រើសរើស ដ៏សម្រិតសម្រាង ដោយបញ្ចប់ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដ៏លំបាក ក្រោមការវាយតម្លៃត្រូវបានអនុវត្តយ៉ាងល្អិតល្អន់។ ដំណីរការនៃប្រកួតមេចុងភៅតូច SISC បានចូលរូមប្រកួតចំនួន ១០ថ្នាក់ នឹងត្រូវបង្រួមរហូតសល់ត្រឹមតែ ៨ថ្នាក់ ដើម្បីបន្តឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ។...
Read more
ពិធីបុណ្យហាឡូវីនដ៏គួរឱ្យខ្លាច ២០២៥ – Spooktacular Halloween Celebration 2025
រីករាយថ្ងៃបុណ្យហាឡូវីនពីយើងទាំងអស់គ្នានៅ SISC! ពិតជាថ្ងៃដ៏អស្ចារ្យមួយដែលកូនៗរបស់យើងបានចូលរួមអបអរសាទរពិធីបុណ្យអន្តរជាតិនេះ! យើងបានចាប់ផ្តើមជាមួយនឹងក្បួនដង្ហែហាឡូវីនពីកូនសិស្សរបស់យើងនៅជុំវិញសាលារៀន គ្រូបង្រៀន និងសូម្បីតែឪពុកម្តាយក៏ចូលរួមជាមួយគ្នាដែរ! សិស្សានុសិស្សថ្នាក់មត្តេយ្យជាច្រើនបានចូលរួមជាមួយនឹងការតុបតែងខ្លួនហាឡូវីន ជាមួយឪពុកម្តាយរបស់ពួកគេ។ សិស្សានុសិស្សថ្នាក់បឋមសិក្សាមានការជួបជុំដ៏គួរឱ្យខ្លាចក្នុងប្រធានបទហាឡូវីន ហើយសិស្សមធ្យមសិក្សារបស់យើងបានរៀបចំបញ្ចាំងខ្សែភាពយន្តដ៏គួរឱ្យខ្លាច និងបទពិសោធន៍ផ្ទះខ្មោច។ កុមារធំៗអានរឿងគួរឱ្យខ្លាចដល់កុមារតូចៗរបស់យើង ហើយជាការពិតណាស់ ក៏មានល្បែងលេងសើចជាច្រើនទៀតផងដែរ។ សូម្បីតែបុគ្គលិករបស់យើងក៏បានចូលរួមសប្បាយជាមួយនឹងការប្រកួតប្រជែងសំលៀកបំពាក់ល្អបំផុតទៀតផង។ Happy Halloween from all of...
Read more
ការប្រកួតកីឡាហែលទឹកប្រចាំឆ្នាំ ២០២៥ – Swim Meet 2025
ISSAPP Swim Meet ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដ៏ធំបំផុតប្រចាំឆ្នាំរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានទទួលជោគជ័យដ៏អស្ចារ្យ! សាលារៀនចំនួន ៧ និងអ្នកហែលទឹកជាង ២០០ នាក់បានចូលរួម ដើម្បីប្រកួតប្រជែង ប្រឹងប្រែងអស់ពីសមត្ថភាព និងបំបែកកំណត់ត្រាថ្មី។ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ពិតជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ហើយរីករាយដែលបានឃើញសិស្សានុសិស្សរបស់យើងចូលរួមយ៉ាងច្រើន ដោយអ្នកខ្លះថែមទាំងទទួលបានជ័យលាភីលេខមួយក្នុងវគ្គចម្រុះទៀតផង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នា ដែលបានជួយធ្វើឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបាន ជាពិសេសលោកគ្រូអ្នកគ្រូផ្នែកកីឡា...
Read more
រាប់បាត្រភ្ជុំបិណ្ឌ – Reap Bart Pchum Ben
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌទៅដោយរលូន ដែលសហគមន៍របស់យើងបានមកជួបជុំគ្នាដើម្បីទទួលយកពរជ័យ និងចូលរួមក្នុងពិធីរាប់បាត្រ ដែលជាពិធីបុណ្យកាន់បិណ្ឌតាមព្រះពុទ្ធសាសនា។ ព្រះសង្ឃ ៩អង្គបានសូត្រមន្តឧទ្ទិសបុណ្យកុសលដល់បុព្វការីជនរបស់យើង។ ក្រុមគ្រួសារ និងបុគ្គលិកបានមកស្លៀកពាក់ប្រពៃណីខ្មែរ ដើម្បីវេរប្រគេនចង្ហាន់ព្រះសង្ឃ និងសូត្រមន្ត។ សិស្សានុសិស្សបានមកថ្វាយបង្គំ និងទទួលពរពីព្រះសង្ឃ មុននឹងត្រឡប់មកថ្នាក់រៀនអំពីប្រវត្តិ និងសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ។ តាមរយៈសកម្មភាពដ៏មានអត្ថន័យទាំងនេះ យើងកំពុងចូលរួមចំណែករក្សានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីធានាបាននូវភាពគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាំងអស់ដែលបានចូលរួម និងធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែពិសេស។...
Read more
SISC Khmer New Year Celebration 2025
SISC Khmer New Year Celebration 2025 Our Southbridge community came together for a vibrant day filled with traditional games, Khmer...
Read more