19 September, 2025
រាប់បាត្រភ្ជុំបិណ្ឌ – Reap Bart Pchum Ben
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌទៅដោយរលូន ដែលសហគមន៍របស់យើងបានមកជួបជុំគ្នាដើម្បីទទួលយកពរជ័យ និងចូលរួមក្នុងពិធីរាប់បាត្រ ដែលជាពិធីបុណ្យកាន់បិណ្ឌតាមព្រះពុទ្ធសាសនា។ ព្រះសង្ឃ ៩អង្គបានសូត្រមន្តឧទ្ទិសបុណ្យកុសលដល់បុព្វការីជនរបស់យើង។ ក្រុមគ្រួសារ និងបុគ្គលិកបានមកស្លៀកពាក់ប្រពៃណីខ្មែរ ដើម្បីវេរប្រគេនចង្ហាន់ព្រះសង្ឃ និងសូត្រមន្ត។ សិស្សានុសិស្សបានមកថ្វាយបង្គំ និងទទួលពរពីព្រះសង្ឃ មុននឹងត្រឡប់មកថ្នាក់រៀនអំពីប្រវត្តិ និងសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ។ តាមរយៈសកម្មភាពដ៏មានអត្ថន័យទាំងនេះ យើងកំពុងចូលរួមចំណែករក្សានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីធានាបាននូវភាពគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាំងអស់ដែលបានចូលរួម និងធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែពិសេស។...
Read more



