19
Sep
រាប់បាត្រភ្ជុំបិណ្ឌ – Reap Bart Pchum Ben
19 September, 2025

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌទៅដោយរលូន ដែលសហគមន៍របស់យើងបានមកជួបជុំគ្នាដើម្បីទទួលយកពរជ័យ និងចូលរួមក្នុងពិធីរាប់បាត្រ ដែលជាពិធីបុណ្យកាន់បិណ្ឌតាមព្រះពុទ្ធសាសនា។ ព្រះសង្ឃ ៩អង្គបានសូត្រមន្តឧទ្ទិសបុណ្យកុសលដល់បុព្វការីជនរបស់យើង។ ក្រុមគ្រួសារ និងបុគ្គលិកបានមកស្លៀកពាក់ប្រពៃណីខ្មែរ ដើម្បីវេរប្រគេនចង្ហាន់ព្រះសង្ឃ និងសូត្រមន្ត។ សិស្សានុសិស្សបានមកថ្វាយបង្គំ និងទទួលពរពីព្រះសង្ឃ មុននឹងត្រឡប់មកថ្នាក់រៀនអំពីប្រវត្តិ និងសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ។
តាមរយៈសកម្មភាពដ៏មានអត្ថន័យទាំងនេះ យើងកំពុងចូលរួមចំណែករក្សានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីធានាបាននូវភាពគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាំងអស់ដែលបានចូលរួម និងធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែពិសេស។
Southbridge successfully hosted a Pchum Ben celebration, where our community came together to seek blessings and participate in Reap Bart, a Buddhist Almsgiving Ceremony. Prayers were led by nine monks in honor of our ancestors. Families and staff came in traditional Khmer dress to make their offerings, and were then led in prayers by the monks. Students came to pay their respects and receive blessings, before returning to their lessons on the history and significance of Pchum Ben.
Through these meaningful activities, we are working to preserve the rich cultural heritage of Cambodia, to ensure its continuity for future generations. We are so thankful to all of the families that attended, making this event even more special.